ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ បវរកញ្ញាចក្រវាលឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ដែលបច្ចុប្បន្ននេះ នាងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន មិនថាការបង្ហាញមុខក្នុងសិល្បៈ ឬក៏ជីវិតឯកជនក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង នៅពេលឃើញរូបភាពមួយសន្លឹកថតអង្គុយលើភ្លៅបុរសម្នាក់ ដែលមានមុខមាត់ រូបរាងស្រស់សង្ហាខ្លាំង និងត្រូវបាននាងស៊ែរបន្ដនិងដាក់រូបបេះដូងបង្ហាញពីក្ដីស្រលាញ់ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែតារាស្រីរូបនេះមិនបានបញ្ជាក់ថាជាគូស្នេហ៍និងគ្នាក៏ពិតមែន តែមើលតាមរូបភាពពិតជាស្និតស្នាលគ្នាខ្លាំង ធ្វើឲ្យមហាជនគ្រប់គ្នាយល់ថាអ្នកទាំងពីរពិតជាគូស្នេហ៍គ្នាប្រាកដហើយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី