មានសង្ឃឹមហើយ! Bungjack ទម្លាយក្នុងទូរស័ព្ទ Tangmo មានរូបនៅថ្ងៃកើតហេតុជាង ១៥០០ រូប!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលលោក Bungjack យករូបភាពក្នុងទូរស័ព្ទរបស់ Tangmo ធ្វើការបង្ហោះក្នុងបណ្ដាញនាងជាបន្ដបន្ទាប់មក មហាជនជាច្រើនកំពុងតែសង្ស័យថា ករណីការស្លាប់របស់ Tangmo អាចនិងមានរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយនោះផងដែរ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល គឺនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោក Bungjack បានបញ្ជាក់ថា៖

After Footer (Active) - damrei Mr1 Zone2

«រូបភាពនៅក្នុងទូរស័ព្ទដៃរបស់ Tangmo មានមិនដល់លានរូបដូចដែលមហាជនលើកឡើងនោះទេ ពោលគឺរូបដែលមាននៅក្នុងទូរស័ព្ទ Tangmo មានប្រមាណជាង ១ សែនតែប៉ុណ្ណោះ។ ហើយបើនិយាយចំពោះរូបភាពដែលថតនៅថ្ងៃកើតហេតុវិញមានប្រមាណជាង ១៥០០ រូប តែរូបភាពមួយចំនួនធំត្រូវបានលុបចេញ ហើយខណះពេលនេះលោកក៏បានរកវិធីយករូបទាំងនោះត្រឡប់មកវិញហើយ សង្ឃឹមថាមិនលើសពី ២ ទៅ ៣ ថ្ងៃនោះទេ ការពិត និង រូបភាពផ្សេងៗត្រូវបានលាតត្រដាង»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសប្បាយចិត្ត និងសង្ឃឹមថារឿងក្ដីការស្លាប់ Tangmo និងមានពន្លឺឡើងវិញឆាប់ៗនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី