ទីបំផុតថ្ងៃសំខាន់បានមកដល់! Pancakes ស្រស់ស្អាតប្លែកភ្នែកជាមួយនិងឈុតថៃថតឈរទន្ទឹម អធិការ Mee ក្នុងថ្ងៃពិសេសថ្ងៃសិរីសួស្ដី…..! មានវីដេអូ
ពិតជាស្រស់ស្អាតទាក់ទាញភ្នែកទាក់ទាញចិត្តពិតៗមែន សម្រាប់តារាសម្ដែងស្រី Pancake-Khemnit ដែលថ្មីៗនេះសាម៉ីខ្លួនបានរួសរាន់តុបតែងខ្លួនក្នុងសម្លៀកបំពាក់ឈុតថៃ ទៅធ្វើបុណ្យក្នុងឱកាសថ្ងៃពិសេសថ្ងៃខួបកំណើតរបស់នាងកាលពី 27 ឧសភា នេះ ជាពិសេសមានសង្សាសំណព្វចិត្តទៅរួមដំណើរដែរ
ដោយនាងមានបង្ហាញទាំងប្រយោគឃ្លាថា “សូមក្រាបថ្វាយបង្គំព្រះកែវមរកត…..អគុណគ្រូអាចារ្យតូចធំ សម្រាប់សម្រាប់ឈុតថៃដ៏ស្រស់ស្អាត ហើយសូមអគុណ @khamwhan545 ដែលបានរៀបចំអោយយ៉ាងស្រស់ស្អាត….#panpanbd2022 #ហ្វេនៗរឿងរ៉ាវល្អៗ #រឿងរ៉ាវល្អៗរបស់បង Mee #panmeethesimplify #ហ្វេនៗសូត្រថៃ @mommy.pam @saksoonthorn_rise , Photo: @pakorn_p”
ហើយមិត្តភ័ក្ដទាំងក្នុងនិងក្រៅសិល្បៈ រួមទាំងហ្វេនៗអ្នកគាំទ្រ សុទ្ធតែនាំគ្នាចូលរួមខមិនជូនពរអោយនាងជួបតែមនុស្សល្អៗនិងរឿងល្អៗ នៅក្នុងឆ្នាំនេះគឺជាឆ្នាំដ៏ល្អបំផុតសម្រាប់ជីវិត្តនាង និងសូមអោយនាងមានសម្រស់កាន់តែស្រស់ស្អាតស្នេហាផ្អែមល្ហែមគ្រប់ពេលវេលានិងនៅមានច្រើនទៀត
អត្ថបទដោយ : នីត្តា













