ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា នៅខែក្រោយនេះកំពូលតារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake នឹងដឹកដៃគូស្នេហ៍ចូលរោងការហើយ ពោលគឺរៀបចំឡើងនៅថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោយមើលចិត្តគ្នាអស់រយៈពេលជាង ១០ ឆ្នាំមក។

យ៉ាងណាមិញទន្ទឹមនិងកម្មវិធីមង្គលការកាន់តែខិតជិតមកដល់ នៅមុននេះបន្ដិចយើងបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពបង្ហាញពីសកម្មភាពនាងនិងអនាគតស្វាមី បានដឹកដៃគ្នាទៅរៀបចំធ្វើពិធីសុំពរជ័យ នៅឯព្រះវិហារព្រះកែវមរក តាមបែបប្រពៃណីសាសនា ហើយក៏ជាពេលអបអរឆ្លងថ្ងៃខួបកំណើតចូលវ័យ ៣៤ ឆ្នាំ របស់នាងផងដែរ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាបញ្ចេញសារជូនពរនាងនិងគូស្នេហ៍ក្នុងបណ្ដាញសង្គមគ្រប់ៗគ្នាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖








អត្ថបទដោយ៖ស៊ីវលី