Wow! មើលលែងចង់ស្គាល់ហើយ ក្រោយកែសម្ផស្សរួច លៀង ចាន់ឡា ប្រែសម្រស់ស្អាតប្លែកខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលប្អូនស្រី​ លៀង​ ចាន់ឡា ឡើងប្រឡងចម្រៀងក្នុងកម្មវិធី X Factor Cambodia មក មហាជនជាច្រើនចាប់អារម្មណ៍ប្អូនស្រី ថ្វីត្បិតតែរូបសម្រស់ប្អូនស្រីមិនសូវជាស្រស់ស្អាតដូចគេ តែសមត្ថភាពច្រៀងមិនចាញ់គេនោះទេ ហើយបើនិយាយពីជីវិតក្នុងការរស់នៅផ្ទាល់របស់ប្អូនស្រី គឺពិតជាតស៊ូខ្លាំងណាស់។

ក្នុងនោះផងដែរ ក្រោយពេលឃើញបែបនេះ ក៏សប្បុរសជនជាច្រើនកើតចិត្តអាណិតប្អូនស្រី និងបានជួយប្អូនស្រី ដើម្បីឲ្យប្អូនមានឱកាសអាចក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ ដោយក្នុងនោះមានម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានធ្វើការសម្ផស្សជូនប្អូនដោយមិនគិតប្រាក់ ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តខ្លាំងតែម្ដង។

ជាក់ស្ដែងពេលនេះលទ្ធផលបានចេញមកហើយ ក្រោយពេលដែល ចាន់ឡា កែសម្ផស្សរួច មុខរបស់ប្អូនប្រែជាស្រស់ស្អាតខ្លាំង មើលសឹងតែមិនស្គាល់ថាជាប្អូនពីមុនថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបង្ហាញអារម្មណ៍សប្បាយរីករាយ ព្រោះពេលនេះរូបសម្រស់ ចាន់ឡា ប្រែជាស្រស់ស្អាតហើយ ហើយគ្រប់គ្នាក៏សង្ឃឹមថាប្អូនស្រីនិងខិតខំតស៊ូក្នុងវិស័យសិល្បៈនេះ ដើម្បីសម្រេចបំណងក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នាពេលអនាគត៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី