អស្ចារ្យណាស់!ហ្វេនរាប់លានដណ្ដើមគ្នាចូលរួមពិធីចែកសញ្ញាបត្រ Win Metawin មិនដឹងស្មានថាខនសឺត!

អ្នកគាំទ្រ​ថៃ​និង​បរទេស​ជាង​៣​ពាន់​នាក់​បាន​សម្រុក​ចូលរួម​អបអរសាទរ​ តារា​សម្ដែង​វ័យ​ក្មេង​Win Metawin ដែល​ត្រៀម​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ មហាវិទ្យាល័យសេដ្ឋកិច្ច សកលវិទ្យាល័យThamasat (កម្មវិធីអន្តរជាតិ) នៅទីធ្លាកីឡា ។ ជាការពិតណាស់ ក្តីស្រលាញ់ដែលអ្នកគាំទ្រមានចំពោះ Win រួមកម្លាំងគ្នាបង្កើតព្រឹត្តិការណ៍ដ៏អធិកអធម នៅកីឡាដ្ឋាន Thephasadin រួមជាមួយនឹងឡានអាហារជាច្រើន ។

After Footer (Active) - damrei Mr1 Zone2
ក្នុង​នោះ Win ឱ្យ​អ្នក​គាំទ្រ​បាន​ថត​រូប​រៀង​ៗ​ខ្លួនក៏មាន​ស្តង់​កាដូ​ដើម្បី​អបអរសាទរ ទាំង​កាដូ និង​ភួង​ប្រាក់ហើយក៏មានតូបលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ ​បរិយាកាស​ពិតជា​អស្ចារ្យ​មិនដឹងស្មានតែ​ជាការ​ប្រគំ​តន្ត្រី ឬ​ការប្រកួត​បាល់ទាត់SEAGAME!!!
គេក៏ឃើញមាន​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​ជា​ច្រើន​ពី​តារា​ល្បី​ៗ​បាន​ចូល​រួម​អបអរ​សាទរ ក្នុងនោះក៏មានដៃគូរដូចជា Bright Wachirawit ដែលមិននឹកស្មានថាបានមកជូនពរប្អូន ជាទីស្រលាញ់ផងដែរ។
Eriya