អីយ៉ា! Beam និង ប្រពន្ធទម្លាយភេទកូនភ្លោះក្រោយរបស់ខ្លួនហើយ ពោរពេញដោយស្នាមញញឹមតែម្ដង!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះភរិយាតារាសម្ដែងថៃលោក Beam កំពុងតែពរពោះកូនភ្លោះនៅក្នុងផ្ទៃលើកទី២ ហើយលើកនេះអ្នកទាំងពីរក៏បាននិយាយទំាងមិនលាក់លៀមផងដែរថា បានចាក់មេជីវិតដើម្បីយកកូនភ្លោះនេះ។

យ៉ាងណាមិញថ្មីៗខណៈចូលរួមកម្មវិធីជជែកកម្សាន្ត ពេលពិធីករសួរថា កូនក្នុងផ្ទៃជាភ្លោះស្រី ឬ ភ្លោះប្រុស ភរិយាលោក Beam បាននិយាយថា ក្នុងការចាក់មេជីវិតយកកូនលើកនេះ នាងមិនបានកំណត់ថាយកភេទណានោះទេ​ តែភ្លាមនោះ Beam ស្រាប់តែឆ្លើយថា​ មានកូនស្រី។

After Footer (Active) - damrei Mr1 Zone2

ហើយពេលឆ្លើយបែបនេះហើយ ពិធីករក៏សួរបញ្ជាក់ទៀតថា តើមានកូនស្រីម្នាក់មែនទេ? ពេលនេះអ្នកទាំងពីរក៏ញញឹមញញែម និងមិនបានឆ្លើយតបអ្វីនោះទេ ជាហេតុធ្វើឲ្យហ្វេនៗគ្រប់គ្នាគិតថាកូនភ្លោះក្នុងផ្ទៃលើកនេះប្រាកដជាមានស្រីហើយ។

លើសពីនេះភរិយាលោក Beam ក៏បានបញ្ជាក់ដែរថាមូលហេតុដែលសម្រេចចិត្តថាមានកូនភ្លោះមួយគូទៀត ក៏ព្រោះចង់មានកូនច្រើន ហើយណាមួយក៏បានទុកមេជីវិតនៅមន្ទីរពេទ្យរួចស្រេចផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី