ទាំងស្អាត និងពោរពេញដោយទេពកោសល្យ សម្រាប់តួឯកស្រីប្រចាំប៉ុស្តិ៍លេខ៣ Mint Chalida Wichitwongthong ថាជីវិតរបស់នាងក្នុងអំឡុងពេលនេះគឺល្អខ្លាំងបំផុតបូករួមទាំង ចំណងស្នេហ៍ជាមួយនឹងមិត្តប្រុសហាយសូសង្ហារបស់ខ្លួន។ រឿងការងារបន្តចូលមក ចំពោះព័ត៌មានអំពីការបញ្ចប់កុងត្រាជាមួយស្ថានីយ៍ប៉ុស្តិ៍លេខ៣ក៏លើកឡើងមកនិយាយម្ដងទៀត។
តើនាងនឹងនៅដដែល ឬហោះហើរដោយសេរី ត្រូវតែរង់ចាំតាមដាន ។ ប៉ុន្តែថ្មីៗនេះ តារាស្រី Mint បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកគាំទ្រមិនតិចទេ ជាមួយនឹងរូបរាងថ្មីរបស់នាង ដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាសរសើរ។ ការតុបតែងមុខដ៏ពេញនិយមបំផុតដែលមានចំណងជើងថា ‘ដោះសោ’ គឺដូចជាការដោះសោខ្លួនឯង ដោយបានព្យាយាមធ្វើអ្វីដែលថ្មីក្នុងជីវិត ។
After Footer (Active) - damrei Mr1 Zone2
Eriya




