ចាប់តាំងពីបែកបាក់ជាមួយមិត្តប្រុស និងបានផ្លាស់ប្តូរផ្ទះថ្មីមកជាតារាសម្តែងស្រីអោយបុស្តិ៍លេខ៣វិញ កញ្ញា bow_maylada ផ្ទុះខ្លាំងទស្សនិកជនអាចឃើញនាងស្ទើរគ្រប់ទីកន្លែង នាងសម្តែងរឿងជាច្រើនរឿងជាមួយតួឯកប្រុសលំដាប់ៗរបស់បុស្តិ៍លេខ៣ទាំងអស់។ ចុងក្រោយនេះ Bow ត្រូវបានតារាប្រុសៗរាប់រយនាក់ដាក់ពិន្ធុអោយនាងជាប់លេខមួយ ជាតារាស្រីស្អាតគ្រប់ជ្រុងជ្រោយបែបគ្មានជាតិគីមី ១០០%។
បដិសេដមិនបានទេដោយសារតារាស្រីរបស់យើងពិតជាស្រស់ស្អាតមែន នាងចូលតាមបែបអាស៊ីយើងក៏បាន ចូលរួមជាមួយស្តាយល៍បែបអឺរ៉ុបក៏បាន ហើយអ្វីដែលសំខាន់ជាងគេនោះគឹ bow_maylada ចាតារាស្រីដែលស្អាតបែបនេះពីកំណើត នាងមិនបានកែប្រែឬទៅបន្ថែមសម្រស់នៅទីណាឡើយ។
និយាយដល់រឿងនេះហើយតួឯកប្រុស និងអ្នកមានកេរ្តិ៍ឈ្មោះហើយនៅលីវជាច្រើននាំគ្នាច្រណែននិងលោក lekteeradetch ដែលមានសំណាងមាននាងនៅក្បែរស្ទើរគ្រប់ពេលវេលា។ បុរសៗសុំផ្តែផ្តាំថាកុំភ្លេចខ្លួនបណ្តោយអោយនាងរបូតពីដៃណា ពីព្រោះអីពួកគេត្រៀមខ្លួនធ្វើជាអ្នកមើលថែបន្តរួចរាល់ ហើយ Available គ្រប់ពេលវេលា។
អត្ថបទដោយ សា








