ស្អាតណាស់នែក! កូនស្រីបង្កើតរបស់តារាស្រីកំពូលសម្រស់ប្រចាំហូលីវ៉ូត Angelina Jolie កាន់តែធំកាន់តែដូចម្ដាយខ្លាំង ស្រស់ស្អាតលេចធ្លោរ មហាជនគាំទ្រឲប្រឡូកចូលក្នុងវិស័យការសម្ដែងធ្វើជាតួឯកស្រីល្បីល្បាញដូចម្ដាយដែរ។
ដោយកូនស្រីរូបនេះមានឈ្មោះថា Shiloh Jolie-Pitt ជាកូនស្រីបង្កើតរបស់តួឯកស្រីនាង Angelina Jolie និងតារាប្រុសលោក Brad Pitt សព្វថ្ងៃរស់នៅជាមួយអ្នកម្ដាយនិងបងប្អូនដ៏ទៃទៀត។ កាលពីនៅតូចកូនស្រីរបស់ Angelina រូបនេះតែងត្រូវបានគេច្រលំថាជាក្មេងប្រុសនោះទេ ព្រោះរូបនាងចូលចិត្ដការតុបតែងខ្លួនបែប Boy តាំងពីក្មេងមិនថាពេលនៅផ្ទះឬពេលចេញមុខក្នុងកម្មវិធីជាមួយម្ដាយនោះទេ។
ស្រាប់តែឆ្នាំនេះនាងតូចបានធ្វើឲមហាជននិងអ្នកកាសែតភ្ញាក់ផ្អើល ក្រោយការបង្ហាញមុខក្នុងពេលពេញវ័យជំទង់១៦ឆ្នាំរបស់នាង បានក្លាយជាក្មេងស្រីដ៏ស្រស់សោភា ថែមមានមុខមាត់ស្រទន់ញញឹមស្រស់ស្អាតកាត់ដូច Angelina និងលោក Brad Pitt ខ្លាំងណាស់។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ