Chompoo អាងតែរាងត្រលប់មកដូចដើមលឿនលែងសុទ្ធតែរ៉ូមក្រហមចេញដើមទ្រូងអញ្ចឹងតែម្ដង……បើម៉ែពាក់រ៉ូមចឹងហើយហាមមិនអោយគេមើលយ៉ាងម៉េច! មានរូបភាព
យូរនោះយូរទើបឃើញ Chompoo Araya ក្នុងស្ទាយតុបតែងខ្លួនស្រស់ស្អាតទាំងព្រមបែបនេះ ទាំងឈុតនិងមុខមាត់ម៉ូតសក់គ្រប់គ្រឿងតែម្ដង ព្រោះពេលនេះចូលទៅមើល IG របស់អ្នកម៉ាក់កូនបីពេលណាក៏ឃើញសុទ្ធតែរូបហ្វេសិនឡូយៗទាំងអស់ មានគ្រប់ម៉ូតគ្រប់ស្ទាយ
តែទោះបីជាយ៉ាងណាក៏ម៉ាក់ៗនៅតែអាចទទួលបានទាំងអស់ ហើយអ្វីដែលសំខាន់ស្អាតគ្មានទាស់ភ្នែកត្រង់ណានោះទេ ជាពិសេសនៅពេលថ្មីៗនេះ Chompoo បានផុសរូបដ៏ស្រស់ស្អាតនៅក្នុង IG អាចនិយាយបានថាស្អាតហើយអេម ស្ទាយនេះត្រជាក់ភ្នែកក៏បានក្ដៅភ្នែកក៏ត្រូវដែរ អ្នកម៉ាក់បង្ហាញខ្លួនជារ៉ូបបើកស្មាពណ៌ក្រហមឆ្អិនឆ្អៅថែមទាំងវាលដើមទ្រូងពេញទំហឹងទៀត ចំណែកឯមុខវិញក៏ទាក់ភ្នែករាយមន្ដស្នេហ៍មិនធម្មតាដែរ និងអមមកជាមួយនិងប្រយោគថា “គឺថាណែៗៗមើលមុខមើល Make up”
ឃើញមុខស្អាតៗរបស់ម៉ាក់ Chompoo ហើយ ប៉ុន្ដែមិនអាចមើលតែមុខបានទេ ព្រោះមានកន្លែងផ្សេងទាក់ភ្នែកខ្លាំងជាងមុខទៅទៀត ស្អាតហើយស៊ិចស៊ីទៀតអ្នកម៉ាក់កូនបី #កុំមើលត្រង់និងប្រយ័ត្នមានរឿងធំ
អត្ថបទដោយ : នីត្តា



























