អីយ៉ា! បេក្ខនារីម្នាក់មានសំឡេងពិរោះស្រដៀង ខេមរៈ ស្រីពៅ រហូតឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើបែបនេះទៀត!(មានវីដេអូ)

កាលពីពេលថ្មីនេះ មហាជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍លើបេក្ខនារីមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ មានឈ្មោះថា អ៊ិត ជូលីណា ពិតជាមានសម្លេងពិរោះ និងមានខ្សែជីវិតកម្សត់តស៊ូជាមួយម្ដាយទម្រាំមានថ្ងៃនេះ។

ក្នុងនោះផងដែរ បេក្ខនារីរូបស្រស់ម្នាក់នេះ បានលើកយកបទចម្រៀងរបស់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ មានចំណងជើងថា «សមមុនហើយដែលអូនក្បត់បង» យកមកប្រឡង ដោយទទួលបានការសរសើរ និង Yes ពីគណៈកម្មការទាំងបួន ធ្វើឲ្យមហាជនជាច្រើនឃើញហើយពិតជាសរសើរ និងលាន់មាត់ថានាងមានសម្លេងស្រដៀងម្ចាស់បទថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ដោយឃើញការតស៊ូ និងសមត្ថភាពរបស់បេក្ខនារីរូបនេះ សូម្បីតែកំពូលតារាចម្រៀង ដែលមានទទួលងារ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏ទ្រាំមិនសរសើរមិនបាន និងស៊ែររូបភាពនាង ថែមទាំងនិយាយជូនពរបែបនេះទៀតថា «ស៊ូៗជូនពរប្អូនស្រីជោគជ័យដូចក្តីប្រាថ្នា»៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី