ភ្ញាក់ផ្អើលណាស់! គ្រាន់តែគ្រឿងអលង្ការមួយឈុតដែល ខ្ញុង ពាក់កាត់នំនាងត្រូវសន្សំលុយយូរណាស់!(មានវីដេអូ)

ពិតណាស់ពេលនេះកម្មវិធីមង្គលការរបស់តារាកំប្លែងល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានចប់សព្វគ្រប់ហើយ ដោយក្នុងនោះមានការអបអរសាទរពីសំណាក់បងប្អូន និងមិត្តភក្ដិក្នុងសិល្បៈរ​បស់អ្នកនាងជាច្រើន។

យ៉ាងណាមិញប្រសិនបើយើងងាកទៅចាប់អារម្មណ៍ ពីរូបសម្រស់របស់តារាស្រីរូបនេះ ក្នុងឈុតពេលកាត់នំវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ អ្វីដែលភ្ញាក់ផ្អើលនោះគឺ អ្នកនាងបានពាក់គ្រឿងអលង្ការពេជ្រមួយឈុតយ៉ាងស្រស់ស្អាតទៀតផង ដែលគ្រឿងអលង្ការនេះគឺជារបស់អ្នកនាងផ្ទាល់មិនមែនក្លែងក្លាយនោះទេ។

សំរាប់គ្រឿងអលង្ការនេះផងដែរ អ្នកនាងបាននិយាយថា រយៈពេលជិតកន្លះជីវិតហើយដែលអ្នកនាង ខិតខំធ្វើការសន្សំលុយដើម្បីធ្វើគ្រឿងអលង្ការទាំងអស់នេះចេញមក គឺដើម្បីសម្រេចបំណងនៅថ្ងៃមង្គលការរបស់ខ្លួននេះឯង ហើយចំពោះតម្លៃវិញអ្នកនាងសុំមិនបង្ហាញនោះទេ។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដ៏អ្នកនាង ខ្ញុង ដែលខិតខំតស៊ូដើម្បីសម្រេចបំណងនៅថ្ងៃរៀបការខ្លួន ហើយពេលនេះបំណងអ្នកនាងក៏សម្រេចដែរ ពិតជាអបអរសាទរខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី