ហ្វេនៗព្រួយបារម្មណ៍ពេលដឹងស្ថានភាពជំងឺរបស់ Kongthep Peak ក្រោយរកឃើញខ្ទុះក្នុងពោះ!

សម្រាប់តារាប្រុសរះថ្មី Kongthep PeaK ដែលយើងនឹងឃើញស្នាដៃរក្នុងវិស័យសិល្បៈជាច្រើន តាមរយៈរឿងភាគជាច្រើន និងខ្សែភាពយន្តផងដែរ។ លោកក៏បានធ្វើការអាប់ដេតជីវិតប្រចាំថ្ងៃរបស់គាត់តាមរយៈ Instagram ផ្ទាល់ខ្លួនផងដែរ។

ថ្មីៗនេះ កាលពីថ្ងៃទី 23 ឧសភាកន្លងទៅនេះ លោកបានបង្ហោះរូបភាព ដោយបញ្ជាក់ថាខ្លួននៅលើគ្រែអ្នកជំងឺ បន្ទាប់ពីកើតជំងឺរលាកខ្នែងពោះវៀន ដោយភ្ជាប់ជាមួយនឹងពាក្យថា លោកនឹងមិនអីទេកុំឱ្យហ្វេនព្រួយបារម្ភណ៍អីហើយក៏សូមថែសុខភាពទាំងអស់គ្នាផង។
មកដល់ពេលនេះលោកក៏បានប្រាប់ទៀតថា លោកមានជំងឺរលាកខ្នែងពោះវៀន ប៉ុន្តែពេលនេះមានខ្ទុះក្នុងពោះហើយត្រូវលេបថ្នាំរយៈពេល 3 សប្តាហ៍បន្ទាប់មកនឹងធ្វើការពិនិត្យជាមួយវេជ្ជបណ្ឌិតនៅពេលក្រោយ។ ចំពោះការកាត់ខ្នែងពោះវៀនវិញ មិនទាន់វះនៅឡើយ ព្រោះ​ពេទ្យ​ថា​បើ​ធ្វើ​ឥឡូវ​នេះ​គ្រោះថ្នាក់។
After Footer (Active) - damrei Mr1 Zone2
Eriya