សម្រាប់អ្នកនាង mewnittha នាងជាតារាសម្តែងស្រីមួយរូបទៀតដែលជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុងក្រោយពេលសម្រេចចិត្តរៀបការ និងមានកូនស្រីដ៏គួរអោយស្រលាញ់ម្នាក់។ បច្ចុប្បន្នកូនស្រីគឺជាជម្រើសដំបូងបំផុតរបស់នាង គ្រប់វិនាទី mewnittha ចង់នៅក្បែរកូនស្រីចង់ឃើញនាងរីកចម្រើនធំធាត់ ទោះបីត្រូវបាត់បង់ពេលវេលា ការងារ ឬសង្គមខាងក្រៅដែលនាងធ្លាប់មាននាងក៏ហ៊ានបោះបង់ចោល។
ចុងក្រោយតារាស្រីបានផុសរូបគ្រួសារកក់ក្តៅដែលបាននាំគ្នានាំកូនស្រីលំហែតាមមាត់ទន្លេរ អោយហ្វែនៗបានឃើញពីភាពគួរអោយស្រលាញ់របស់ Marin។ ពេលនេះនាងមានសាច់ខ្លាំងណាស់ (ផៅជាងមុនខ្លាំង) ចេះលេងសើច ចេះនិយាយកេកឺជាមួយប៉ាម៉ាក់បានយ៉ាងគួរអោយខ្នាញ់។
គ្រួសារតូចរបស់អ្នកនាង mewnittha និងលោក Saint ជាស្វាមីមានភាពកក់ក្តៅនិងសុភមង្គលបែបនេះមួយចំណែកធំមកពីការលះបង់ភាពជាតារារបស់តារាស្រី ស្វាមីរបស់នាងតែងតែអរគុណចំពោះទឹកចិត្ត កំលាំងកាយចិត្តរបស់នាងចំពោះគ្រួសារជានិច្ច។ ហើយរហូតមកទល់ពេលនេះក៏មិនទាន់មានពត៌មាន ឬដំណឹងថា mewnittha នឹងត្រឡប់មកសម្តែងរឿងឬចូលរួមកម្មវិធីផ្សេងៗពេលណាដែល នាងអាចរងចាំអោយកូនស្រីធំចូលសាលារៀនបានហើយមើលទៅ។
អត្ថបទដោយ សា







