ហៅម្តាយខ្លួនឯងថា “មេ” !! Naphat_nine សុំដកខ្លួនពីការងារសិល្ប:ដើម្បីជូនម្តាយទៅកំសាន្តទៅក្រៅប្រទេសមួយរយ:ធំ!!
ជាតួឯកប្រុសទើបរះប៉ុន្តែទទួលបានការនិយមគាំទ្រខ្លាំងដល់ថ្នាក់ឈ្នះរាប់ច្បងដែលព្រលកក្នុងសិល្ប:ច្រើនឆ្នាំ សម្រាប់ Naphat_nine គាត់បានខិតខំប្រឹងប្រែងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីអោយការងារនីមួយៗចេញមកបានល្អតាមដែលគាត់គិត។ តារាប្រុសរបស់យើងធ្វើការងារខ្លាំងដល់ថ្នាក់ពេលខ្លះភ្លេចថាមានមនុស្សចាស់ម្នាក់ឯការស់នៅតែជាមួយប្រទាលឈើដែលគាត់ចិញ្ចឹម។
ចុងក្រោយកូនប្រុសសំណប់បេះដូងតែមួយរបស់តារាជើងចាស់ pimpaka បានផុស Update នៅក្នុងអ៊ិនស្តាក្រាមរបស់គាត់អំពីដំណើរកំសាន្តតែពីនាក់ជាមួយម្តាយទៅស្រុកក្រៅដែលបណ្តាលអោយមានតារាៗច្រើនរូបណាស់បានចូលមកខមមិនជូនពរអោយពួកគេមានដំណើរដំសាន្តដែលសប្បាយរីករាយបំផុត បន្ទាប់ពីមិនដែលបានទៅណាសោះពីឆ្នាំចុងក្រោយនេះ។
អាចនិយាយបានថាលោក Naphat_nine ពិតជាកូនប្រុសដែលកត្តញ្ញូកតវេទីខ្លាំងណាស់ គាត់ធ្វើខ្លួនជាកូនប្រុសដោយគន្លងធម៌មិនដែលធ្វើរឿងដែលបណ្តាលអោយម្តាយឈឺក្បាល ធ្វើតែការងារ ខិតខំរកលុយសាងសង់ផ្ទះអោយអ្នកម្តាយរស់នៅស្រួសជាងមុន ហើយតែងតែរកពេលវេលាល្អៗដើម្បីនាំម្តាយដើរលេងគ្រប់ពេលវេលា។
អត្ថបទដោយ សា







