mo_amena បានក្លាយជាតារាស្រីដែលមានឈ្មោះនៅក្នុងដ្រាម៉ានិងពត៌មានធំៗជាច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ននេះ ក្រោយពេលតារាស្រីដែលជាមិត្តស្និតស្នាលបានលាចាកលោកនេះទៅ។ មួយក្នុងចំណោមពត៌មានទាំងអស់របស់នាងដែលទទួលបានចំណាប់អារម្មណ៍មហាជនច្រើនបំផុតនោះគឺ មិត្តប្រុសថ្មីរបស់នាងជា TOM (ស្រីតែងខ្លួនធ្វើប្រុស)!
នៅក្នងបទសម្ភាសន៍ជាច្រើន mo_amena ព្យាយាមប្រាប់អោយគ្រប់គ្នាដឹងថានាងបានជួបមិត្តប្រុសថ្មីដោយរបៀបណានៅកន្លែងណា ហើយគេល្អយ៉ាងណាខ្លះទើបនាងសម្រេចចិត្តជ្រើសរើសយក។ ចុងក្រោយនៅក្នុងកម្មវិធី “แฉ” តារាស្រីបានបង្ហើបប្រាប់ពីមូលហេតុថាហេតុអ្វីនាងផ្លាស់ប្តូរពីស្រលាញ់ប្រុសមកជាស្រលាញ់ភេទដូចគ្នាវិញ។
មូលហេតុនោះគឺនាងធ្លាប់ត្រូវបានគេបោកប្រាស់ បោកប្រាស់ថាជាបុរសពិតតែតាមពិតទៅម្នាក់នោះជាបុរសភេទទីបី ចូលមកទាក់ទងនាងដើម្បីប្រយោជន៍ព្រោះឃើញនាងជាតារា។ ក្រោយពេលដឹងនាងឈឺចាប់ខ្លាំង បែកគ្នាហើយមិនព្រមយកអ្នកណាទេរហូតបានមកជួបមិត្តប្រុសបច្ចុប្បន្ននេះទើបនាងហ៊ានបើកចិត្ត ណាមួយនាងចង់ដឹងថាពិភពលោកថ្មីដែលមិត្តប្រុសចាស់ធ្លាប់រសនៅវាមានរស់ជាតិបែបណា។
អត្ថបទដោយ សា






