មុខមាត់ថ្មីក្មេងវ័យលើសដើម! តារាសម្ដែងស្រីជើងចាស់តួឆ្នាស់តួឆ្នើមដ៏ល្បីក្នុងរឿងភាគថៃតារាស្រីនាង May Patharawarin ទៅវះកាត់កែសម្រស់ធ្វើមុខមាត់ឲក្មេងវ័យ ពេលនេះការវះកាត់បានជោគជ័យហើយស្រស់ស្អាតសឹងចាំមិនបាន។
ដោយតារាស្រីនាង May Patharawarin ពេលនេះជាស្រ្ដីដែលមានវ័យ៤៤ឆ្នាំហើយ ថែមរូបនាងក៏មានកូនធំៗហើយផងដែរ។ ថ្វីត្បិតតែធ្លាប់ជានារីស្រស់ស្អាតសម្រស់ស៊ិចស៊ី តែពេលវេលាបានធ្វើឲរូបនាងមានការប្រែប្រួលសម្រស់ចាស់ទៅតាមវ័យ។ ទើបតែថ្មីៗនេះតារាស្រីនាង May Patharawarin ក៏បានចង់ក្មេងវ័យម្ដងទៀត ដោយសម្រេចចិត្ដព្រមឈឺចាប់ក្រោមផ្លែកាំបិតវះកាត់កែសម្រស់មុខមាត់ថ្មី ពេលនេះនេះក៏ព្រមបង្ហាញសម្រស់ថ្មីឲអ្នកគាំទ្របានឃើញហើយ មិត្តៗថាមើលលែងចង់ស្គាល់តែម្ដង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ