Official Teaser របស់បុព្វេសន្និវាសភាគ២ចេញហើយ!! ទំនងខ្លាំងណាស់កនយើង មានបីសម័យកាលផ្សេងៗគ្នា (មានវីដេអូ)!

ការទន្ទឹមរងចាំរបស់ហ្វែនៗរឿងបុព្វេសន្និវាសកំពុងរំកិលខ្លួនចូលមកកាន់តែជិតទៅហើយពេលនេះ ចុងក្រោយក្រុមហ៊ុនរោងខ្សែរភាពយន្ត GDH បានចាប់ផ្តើមបញ្ចេញសាច់រឿងខ្លីៗអោយទស្សិនិកជនបានទស្សនា និយាយថាឃើញហើយចង់អោយថ្ងៃចាក់បញ្ចាំងមកដល់ឆាប់ៗតែម្តង!

After Footer (Active) - damrei Mr1 Zone2

នៅក្នុង Official Teaser មើលទៅដូចមានបីសម័យកាលផ្សេងៗគ្នាគិតចាប់តាំងពីសម័យក្នុងសាច់រឿងចាស់រហូតចុងក្រោយដល់សម័យដែលមិនបុរាណខ្លាំង។ លើសពីនេះទៅទៀតនៅក្នុងរឿង បុព្វេសន្និវាសវគ្គ២ មានបញ្ចូលរសជាតិបែបតស៊ូប្រយុទ្ធវាយប្រហា បាញ់កាំភ្លើង វាយកាប់ចាក់ជាមួយក្រុមចោរសមុទ្រទៀតផង ដែលទាំង Bella Ranee និងតួឯកប្រុសលោក Pop បានបញ្ចេញស្នាដៃត្រង់នេះយ៉ាងគួរអោយទាក់ទាញ។

ផុសសាច់រឿងខ្លីរបស់ក្រុមហ៊ុន GDH បានធ្វើអោយហ្វែនៗ និងទស្សនិកជនដែលកំពុងរងចាំជ្រួលច្របល់ជាខ្លាំងពីព្រោះឃើញហើយកាន់តែចង់អោយថ្ងៃចាក់ផ្សាយមកដល់ភ្លាម។ កុំភ្លេចណាអរចៅទៅចូលរួមគាំទ្រកញ្ញា Bella Ranee និងលោក Pop នៅតាមរោងភាពយន្តចាប់ពីថ្ងៃទី ២៨ កក្កដានេះតទៅ។



អត្ថបទដោយ សា