ទឹកចិត្តល្អ! ខាន់ ជេមស៍ ប្រកាសផលិតចម្រៀង Original Song និង MV ឱ្យបេក្ខជន ទុំ សុវត្ថិ!

ជាការពិតណាស់​មកទល់នឹងពេលនេះ មហាជនជាច្រើននៅតែផ្ទុះការជជែកវែកញែក និងសម្ដែងការមិនពេញចិត្តចំពោះគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី ៤ ដែលបានឲ្យ បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ធ្លាក់ពីការប្រកួត សូម្បីតែតារាចម្រៀងល្បីៗក្នុងស្រុកជាច្រើនក៏អាណិតលោក និងផ្ដល់កម្លាំងចិត្តដ៏លោកយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងនៅពេលនេះយើងក៏ទទួលបានដំណឹងដ៏រំភើបមួយទៀតគឺឃើញតារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួន ដោយផ្តល់កម្លាំងចិត្តពេញដ៏ធំជូនដល់បេក្ខជន ទុំ សុវត្ថិ ដោយលោកនឹងផលិតបទចម្រៀង Original Song មួយបទ និង ធ្វើ MV ឱ្យលោកដោយផ្ទាល់ថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះលោក ខាន់ ជេមស៍ បានរៀបរាប់យ៉ាងដូច្នេះថា៖

«មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់ តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទឹកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទ និង ចេញ MV ជូនប្អូន សូមទំនាក់ទំនងមកបងនេះជា លេខ telegram 010 222 168 បង»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី