ល្ងាចៗបែបនេះ Kwan មកឡើងសខ្ចី អ្នកគាំទ្រមិននាំគ្នាមើលភ្លឹកជាមួយឈុតទៅសមុទ្រប៊ីគីនីពណ៌ស!!

សខ្ចីសចាំងតែម្ដងហើយ! តារាសម្ដែងស្រីសម្រស់លេចធ្លោរក្នុងសិល្បៈថៃ តួឯកស្រីល្បីតាំងពីក្មេងនាង Kwan Usamanee បង្ហោះរូបដើរលេងមាត់សមុទ្រលេងៗទេ តែទទួលបានការចុច Like យ៉ាងច្រើនពីអ្នកគាំទ្រ ថែមសសើរសម្រស់ស្បែកឥតឈប់។

ដោយតួឯកស្រីនាង Kwan ត្រូវបានគេទទួលស្គាល់ថាជាតារាស្រីមានសម្បុរសជាយូរមកហើយ តែដល់ឃើញផ្ទាល់ៗទៀតនៅតែអត់សសើរមិនបាន។ ព្រោះសម្រស់ស្បែករបស់តួឯកស្រីនាង Kwan Usamanee មិនត្រឹមតែសនោះទេ តែម៉តរលោងស្មើរគ្នាតាំងពីមុខដល់ចុងជើង ធ្វើឲរូបនាងពាក់ឈុតអីក៏មើលទៅលេចធ្លោរផងដែរ។ រូបភាពទៅលេងសមុទ្ររបស់ Kwan កំពុងត្រូវបានអ្នកគាំទ្រចុច Like ព្រោះថតតែកាំម៉េរាទូរស័ព្ទពេលល្ងាចមើលងងឹតទេ តែមើលទៅ Kwan យ៉ាងស្រស់ស្រាយសចាំងតែម្ដងហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ