ពួកគេពិតជាគូស្នេហ៍ផ្អែមល្ហែមមិនចេះរីងស្ងួត ខណៈដែលមនុស្សជាច្រើនបានលើកតំណែងគូស្នេហ៍លេខ១ក្នុងវិស័យនេះ Alek Theeradej និង Bow Maylada ។ ហើយពីមុនអ្នកទាំងពីរទើបតែបានទៅដើរលេងកម្សាន្តនៅឆ្នេរសមុទ្រជាមួយគ្នានៅចំពោះមុខគ្រួសារទាំងពីរ។ ថ្មីៗនេះ Alex-Bow បានធ្វើឲ្យគេចាញ់នឹងភាពស្វីតរបស់អ្នកទាំំងពីរនៅទីក្រុងញ៉ូយកម្តងទៀត ក្រោយហោះទៅលំហែកាយនៅបរទេសជាមួយគ្នានៅសហរដ្ឋអាមេរិក។
ដោយគេឃើញការបង្ហោះទិដ្ឋភាពផ្អែមល្ហែមពេលដើរលេងកំសាន្តជុំវិញទីក្រុងដោយការធ្វើដំណើរនេះគឺជាការប្រារព្ធខួបកំណើតជាមុនសម្រាប់ Bow Maylada ផងដែរ។ ហ្វេនមានការចាប់អារម្មណ៍និងសប្បាយចិត្តចំពោះអ្នកទាំងពីរដែលទីបំផុតបង្ហាញទំនាក់ទំនងខ្លួនជាសាធារណៈដោយមិនខ្លាចអ្វីទាំងអស់។
Eriya