SAD!! គ្រូទាយប្រាប់ថាគូ Davikah-Terchantavit អាចនឹងមិនបានរៀបការជាមួយគ្នា!

ជាគូស្នេហ៍តារាដែលមានហ្វែនខ្លាប់ច្រើនបំផុតសម្រាប់ចំណងស្នេហារវាងកញ្ញា davikah និងមិត្តប្រុស terchantavit។ ពួកគេស្រលាញ់គ្នាយូរហូតក្រុមអ្នកគាំទ្រចង់អោយអ្នកទាំងពីរឆាប់ប្រកាសដំណឹងល្អ ហើយឆាប់សាងជីវិតជាស្វាមីភរិយា។ ប៉ុន្តែជាអកុសលតារាប្រុសស្រីធ្វើអោយបំណងប្រាថ្នារបស់ហ្វែនៗមិនទាន់បានសម្រេចព្រោះពួកគេរារែងនឹងសម្តីគ្រូទាយដែលធ្លាប់និយាយអំពីស្នេហានាថ្ងៃអនាគត់។

After Footer (Active) - damrei Mr1 Zone2

ថ្មីៗនេះលោក terchantavit ត្រូវបានគេអញ្ញើញជាភ្ញៀវកិត្តិយសនៅក្នងកម្មវិធី One Kanchai Talk ដើម្បីចូលខ្លួនមក Update អំពីជិវិត ការងារ និងស្ថានភាពបេះដូងនាពេលបច្ចុប្បន្នរបស់គាត់។ ទាក់ទងនឹងរឿងបេះដូងតារាប្រុសបានឆ្លើយថាគាត់ជាបុរសដែលសំណាងបំផុតហើយមានសេចក្តីសុខបំផុត davikah ជានារីដែលល្អឥតខ្ចោះហើយបានចូលមកកែប្រែជីវិតរបស់គាត់អោយកាន់តែប្រសើរជាងមុន។

ហើយនៅពេលពិធីករសាកសួរពីអាពារហ៍ពិពារហ៍លោក terchantavit រាងទំលាក់ទឹកមុខហើយបានឆ្លើយថា “ខ្ញុំចង់ធ្វើវាខ្លាំងណាស់ប៉ុន្តែនៅពេលដែលយើងនាំគ្នាទៅមើលគ្រូទាយ គាត់បាននិយាយថាមានហានីភ័យ គួរប្រយ័ត្នអោយមែនទែនជាពិសេសជាមួយមនុស្សដែលនៅក្បែរខ្លួន ពួកគេអាចធ្វើអោយអ្នកទាំងពីរទៅមិនដល់ត្រើយ”។

អត្ថបទដោយ​ សា