ស្អាតតាមម៉ែបណ្ដើរៗហើយកូនស្រីរបស់ Tanyares Engtrakulនិងស្វាមីសេដ្ឋី មានតែមួយនាក់ផង….

កាន់តែធំកាន់តែស្រស់ស្អាតតាមម្ដាយបណ្ដើរៗហើយ! តារាស្រីជើងចាស់សម្រស់ចាំនាង Tanyares Engtrakul នាំកូនស្រីនិងស្វាមីមកលំហែរកាយដើរកំសាន្ដជួបជុំគ្រួសារនៅឯប្រទេសកូរ៉េខាងត្បូង ធ្វើឲអ្នកគាំទ្របានឃើញមុខមាត់កូនស្រីតែមួយគត់របស់នាងនៅពេលនេះ​ ជិតធំពេញជំទង់ហើយ។

ដោយតារាស្រីនាង Tanyares Engtrakul​ បានរៀបការនៅឆ្នាំ២០០៥ជាមួយស្វាមីរបស់នាងដែលជាអ្នកជំនួញដ៏ល្បីឈ្មោះក្នុងប្រទេសថៃនិងជាអ្នកជំនួញដែលជាត្រកូលសេដ្ឋីរកចំណូលបានវាល់លានលោក Sanchai Engtrakul។ ទាំងគូបានមានកូនស្រីតែម្នាក់ឈ្មោះថា Liyah ធ្លាប់បង្ហាញមុខឲមហាជនបានឃើញកាលពីនៅតូច ពេលនេះនាងតូចបានធំឡើងបណ្ដើរៗហើយ មុខមាត់ស្រដៀងទាំងឪពុកស្រដៀងទាំងម្ដាយ ហើយនាងតូចនេះហើយដែលជាអ្នកស្នងមរតកប្រាក់លានរបស់អ្នកទាំងពីរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ