ហ្វេនៗសង្ស័យ រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុន្នីនាគ មានទំនាក់ទំនងលើសពីមិត្តក្រោយឃើញភស្ដុតាងទាំងនេះ!(មានវីដេអូ)
ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កន្លងមកតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុន្នីនាគ ធ្លាប់ចាប់ដៃគ្នាចេញបទចម្រៀងរួមគ្នា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះសម្លេងអ្នកទាំងពីរក៏សុីគ្នា និងរូបសម្រស់ក៏ស្រស់ស្អាតដូចគ្នាថែមទៀត។

ដោយឡែកស្រាប់តែថ្មីៗនេះ ហ្វេនៗជាច្រើនពិតជារំំភើបចិត្ត នៅពេលឃើញវីដេអូបង្ហាញពីសកម្មភាពអ្នកទាំងពីរបានទៅលេងសួនសត្វមួយកន្លែងជាមួយគ្នាយ៉ាងស្និតស្នាល ថ្វីត្បិតតែគ្រប់គ្នាមិនដឹងច្បាស់ថាជាសកម្មភាពការងារឬយ៉ាងណា ដែលគ្រប់គ្នាឃើញហើយក៏លួចគិតថាអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងអ្វីពិសេសលើសពីមិត្តធម្មតាហើយមើលទៅ។
មិនត្រឹមតែប៉ុនណោះ ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសប្បាយចិត្ត និងកាន់តែចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍និងគ្នាពិតប្រាដក ព្រោះអ្នកទាំងពីរពិតជាសក្ដិសមគ្នាខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖






@dl_fanstar Admin ខ្ចិលនិយាយណាស់🌚❤️ #rethsuzana #sovathmonineak #suzana_monineak #fyp #fypシ #fypppppppppppppp ♬ original sound – Pockky – Pockkyyធីមប្រូសុីស
អត្ថបទដោយ៖ស៊ីវលី