អបអរសាទរ! ទីបំផុត Jooy និងស្វាមី សម្រេចបំណងប្រាថ្នាមានកូនដំបូងស្នងត្រកូលហើយ

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា រយៈពេលជាង៣ឆ្នាំទៅហើយ តារាសម្ដែងថៃស្រី  Jooy និង ស្វាមី ចង់បានកូនស្នងត្រកូល រហូតដល់ពេលខ្លះ Jooy អស់សង្ឃឹមក្នុងជីវិត ប្រែជាបាក់ទឹកចិត្តដោយសាររឿងដែលនាងពិបាកនឹងមានកូននេះថែមទៀតផង តែដោយសារមានការលើកទឹកចិត្តពីស្វាមីនាងនៅតែព្យាយាមខិតខំយ៉ាងខ្លាំង។

ជាក់ស្ដែងនៅពេលនេះមហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តខ្លាំង នៅពេលទទួលដំណឹងថា ពេលនេះ Jooy កំពុងតែពរពោះកូនក្នុងផ្ទៃដំបូងរបស់ខ្លួនហើយ។

មិនត្រឹមតែប៉ុនណោះ អ្នកទាំងពីរបានបង្ហោះរូបភាព បង្ហាញពីរូបភាពអេកូកូននៅក្នុងផ្ទៃរបស់ខ្លួន ធ្វើឲ្យមហាជន ហ្វេនៗ និងអ្នកសិល្បៈចូលរួមអបអរសាទរ និងរំភើបចិត្តជំនួសអ្នកទាំងពីរយ៉ាងខ្លាំងផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី