រឿងថ្មី thanapob_lee ជាប់គុកផង វ៉ៃគ្នាផង ដ្រម៉ាស្នេហាផង គ្រប់រសជាតិក្នុងរឿងតែមួយ!! ដល់ថ្នាក់ថតចប់ប្រកាសថាប្រហែលលែងសម្តែងទៀតហើយ!!

លោក thanapob_lee ចាត់ទុកជាតារាសម្តែងប្រុសល្បីល្បាញរបស់ប្រទេសថៃដែលកម្រសម្តែងរឿងភាគបំផុតជិត ១០ឆ្នាំជាងហើយគាត់សម្តែងរឿងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទើបតែបាន ៣ រឿងតែប៉ុននោះដែលរឿងទីបីរបស់គាត់កំពុងធ្វើអោយទស្សនិកជនជក់ចិត្តដិតអាម្មណ៍ខ្លាំងបំផុតនាពេលនេះ។

រឿង “ใต้หล้า” ជាសាច់រឿងនិយាយអំពីជិវិតរបស់ក្មេងប្រុសម្នាក់ដែលតស៊ូជីវិតខ្លាំង គាត់ត្រូវគេចោទប្រកាន់រហូតជាប់គុកតាំងពីនៅមានអាយុតិច ដោយនៅក្នុងគុកនោះជួបតែក្រុមមនុស្សជើងកាងត្រូវគេវាយដំរាល់ថ្ងៃ។ thanapob_lee ដើរតួជាកូនប្រុសក្នុងគ្រួសារក្រីក្រខិតខំអភិវឌ្ឍន៍ខ្លួនឯងអោយមានដើម្បីអាចស្រលាញ់គ្នាជាមួយមិត្តស្រីដែលម្តាយឪពុករបស់នាងចង់អោយនាងឈប់ទាក់ទងជាមួយតួឯកប្រុស។

After Footer (Active) - damrei Mr1 Zone2

នៅគ្រប់បទសម្ភាសន៍ទាក់ទងជាមួយរឿង “ใต้หล้า” តារាប្រុសរបស់យើងតែងនិយាយថាទស្សនិកជនមិនគួរខកខានមិនបានមើលរឿងនេះឡើយ វាជារឿងដែលគាត់ជឿថាអាចផ្តល់មេរៀនជីវិតអោយគ្រប់គ្នាបានយ៉ាងល្អ។

ម្យ៉ាងវិញទៀតដើម្បីសម្តែងរឿងនេះអោយបានចូលសាច់រឿងល្អ thanapob_lee បានលះបង់ច្រើនណាស់គាត់ហាត់សម ត្រូវតារាផ្សេងទៀតជ្រុលដៃវ៉ៃចំមែនទែនជាច្រើនឆាក សម្រកទឹកភ្នែកក៏ច្រើនជាងរឿងផ្សេងៗទៀតផងដែល។

អត្ថបទដោយ សា