ទីបំផុត ចេន បង្ហោះរូបគូក្នុងដំណើរកំសាន្តក្រេបទឹកឃ្មុំក្រោយរៀបការជាងកន្លះខែហើយ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅជាថ្ងៃមង្គលការ តារាចម្រៀង ​Original Song រូបសង្ហាលោក ចេន ដែលប្រព្រឹត្តិទៅយ៉ាងអធិកអធម មានភ្ញៀវកិត្តិយស និងតារាល្បីៗចូលរួមអបអរសាទរជាច្រើនថែមទៀតផង។

ដោយឡែកក្រោយពេលរៀបមង្គលការអស់រយៈពេលជាងកន្លះខែមកនេះ មហាជននិងហ្វេនជាច្រើនបានឃើញអ្នកទាំងពីរធ្វើដំណើរកំំសាន្តក្រេបទឹកឃុំនៅតាមខេត្តតំបន់សមុទ្រ និង មានព្រៃភ្នំ តែកន្លងមកគ្រប់គ្នាពុំដែរបានឃើញអ្នកទាំងពីរបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងគ្នានោះទេ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងទើបតែថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ លោក ចេន ទើបតែដាក់ចិត្តទម្លាយរូបថតផ្អែមៗជាច្រើនសន្លឹក បង្ហាញពីដំណើរកំសាន្តក្រេបទឹកឃ្មុំរបស់អ្នកទាំងពីរ ទោះបីជាមើលទៅសាមញ្ញៗក៏ពិតមែន តែពោរពេញដោយក្ដីសុខគួរ នរណាឃើញក៏លួចច្រណែនសឹងតែគ្រប់គ្នាដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី