រាប់ត្រួសៗឈុតរៀបការបស់ ផែនខេក khemanito មានចំនួនប្រាំហើយ!! សេចក្តីលំអិតរបស់ឈុតនីមួយៗសុទ្ធតែមានអត្ថន័យសម្រាប់នាង!
ថ្ងៃសំខាន់ហើយជាថ្ងៃដែលយើងគ្រប់គ្នាទន្ទឹមរងចាំកាន់តែខិតជិតមកដល់មែនទែនហើយ បច្ចុប្បន្ននេះកញ្ញា khemanito និងក្រុមគ្រួសារកំពុងមមាញឹកក្នុងការរៀបចំគ្រប់យ៉ាងអោយល្អប្រសើរក៏ដូចជាពិសេសបំផុតសម្រាប់ភ្ញៀវកិត្តិយស។ មួយក្នុងចំណោមការផ្ចិតផ្ចង់ទាំងអស់ជាឈុតកូនក្រមុំ តារាស្រីរបស់យើងទទួលបាន support ពីជាងជំនាញ់ជាច្រើននាក់ ហើយនាងទទួលបានឈុតរៀបកាជាច្រើនឈុត។
តាមការតាមដាននៅក្នុងអ៊ិនស្តាក្រាមរបស់អនាគតកូនក្រមុំ khemanito យើងសង្កេតឃើញថាមកទល់ពេលនេះតារាស្រីមានឈុត ៥ ឈុតស្អាតៗផ្សេងៗគ្នាហើយ ដែលឈុតនីមួយៗសុទ្ធតែជាសំណប់ចិត្តរបស់សាមីខ្លួនទាំងអស់ ពីព្រោះអ្នករចនាទាំងអស់យកចិត្តទុកដាក់អស់ពីបេះដូង បានដាក់សេចក្តីលំអិតនិងចិត្តស្រលាញ់ដែលពួកគេមានចំពោះ កញ្ញា ផែនខេក យ៉ាងពេញលេញលើសពី ១០០% ទៀត។
កញ្ញា khemanito និងក្លាយជាកូនក្រមុំដែលស្អាតជាងគេបំផុតនៅក្នុងកម្មវិធីដ៏សែនពិសេសក្នុងជីវិតរបស់នាង មើលតែឈុតក៏ដឹងដែលថាគ្មាននរណាស្អាតដូចនាងឡើយ។ ហ្វែនៗរបស់តារាស្រីបានឃើញផ្នែកខ្លះៗរបស់រូបកូនក្រមុំហើយនាំគ្នាខមមិនប្រាប់ថាស្អាត ចង់ឃើញនាងពាក់គ្រប់គ្នាតែម្តង។
អត្ថបទដោយ សា











