BTS Comeback បានធ្វើអោយពិភពលោកជ្រួលច្របល់!! បទចម្រៀងដំបូង YET TO COME បានជាប់ជា #2 ON TRENDING FOR MUSIC ក្នុងរយ:ពេលយ៉ាងខ្លី(មានវីដេអូ)!
ដូចក្តីរំពឹងទុករបស់ក្រុមអ្នកគាំទ្រ (Army) ទូទាំងពិភពលោកមែន ក្រុមខេផប់កូរ៉េខាងត្បួង BTS បានត្រឡប់មកវិញជាមួយបទចម្រៀងដែលមានអត្ថន័យល្អៗដែលធ្វើអោយគ្រប់គ្នាបានមានកំលាំងចិត្តក្នុងជីវិត។ ដោយចាប់តាំងកាលពីព្រឹកមិញនេះរហូតមកទល់ឥឡូវ ពិភពលោកទាំងមូលជាពិសេសវិស័យបទចម្រៀងមិនបានសម្រាកទេពីព្រោះក្រុម BTS បានចាប់ផ្តើមបញ្ចេញចម្រៀងក្នុង Album ថ្មីរបស់ពួកគេ។
“Yet to come (The Most Beautiful Moment)” ជាបទចម្រៀងមួយក្នុងចម្រៀងជាច្រើនបទរបស់ Album “PROOF” ចេញក្នុងថ្ងៃគម្រប់ ៩ ឆ្នាំរបស់ BTS និងរបស់ទំនាក់ទំនងរបស់បុរសទាំង ៧ នាក់សមាជិកក្រុម។ វាជាអាលបុមដែលមានអត្ថន័យបំផុងព្រោះនេះជាសន្យាដែលសមាជិកទាំងអស់មានចំពោះ Army ហើយការភ្នាល់ដែលពួកគេបាននិយាយទៅកាន់មនុស្សដែលធ្លាប់ស្អប់ខ្ពើមពួកគេកាលពីមុន។

ថ្ងៃនេះ BTS បានបញ្ជាក់អោយឃើញយ៉ាងច្បាស់ថា ក្រុមដែលធ្លាប់ត្រូវបានគេមើលងាយ រិះគន់អាក្រក់ៗ ទស្សន៍ទាយថាគ្មានអនាគត ពេលនេះបានក្លាយជាក្រុម K-POP ដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក។ បន្ទាប់ពីបានចេញចម្រៀងថ្មី ល្ងាចថ្ងៃនេះក្រុម BTS បានធ្វើដំណើរចូលរួមកម្មវិធីទូរទស្សន៍របស់ប្រទេសខ្លួនដើម្បីផ្សព្វផ្សាយ វត្តមានរបស់ពួកគេបានធ្វើអោយស្ថានីយ៍នោះពោពេញដោយសំឡេងស្រែកគាំទ្រយ៉ាងអ៊ូអរ និងកុះករដែលមិនធ្លាប់មានពីមុនមក។
អត្ថបទដោយ សា








