កូនប្រុសរបស់តារាស្រីថៃដែលចិញ្ចឹមកូនតែម្នាក់ឯង ដោយមិនចាំបាច់មានស្វាមីយើងនឹង តិចច្រឡំកាកូនកូរ៉េអីទៅ !!
រហូតមកទល់ពេលនេះហ្វែនៗក៏នៅមិនទាន់បំភ្លេចការឈឺចាប់ និងចិត្តតស៊ូព្រោះស្រាលាញ់កូនរបស់ djtonhorm នៅឡើយទេ។ នាងសុខចិត្តមានឈ្មោះជាក្រមុំកូនមួយបន្ទាប់ពីភ្លាត់ស្នៀតជាមួយ មិត្តប្រុសដែលនាងទុកចិត្ត តែចុងក្រោយត្រូវគេបោះបង់ចោលដោយគ្មានទំនួលខុសត្រូវអ្វីទាំងអស់។
រឿងកើតឡើងច្រើនឆ្នាំមកហើយ សព្វថ្ងៃនេះកូនកំលោះរបស់នាងធំធាត់ម្រើនវ័យលឿនស្ទើរនឹកស្មានមិនដល់ លើសពីនេះទៅទៀតកូនប្រុសរបស់ djtonhorm អូនប៉ុកបង់កាន់តែធំកាន់តែស្អាត គាត់មានទម្រង់មុខដងខ្លួន និងស្បែក ស្រស់ស្អាតហើយសង្ហារខ្លាំង។ មិនបានអាន Caption ឬឈ្មោះអ្នកផុសរូបស្ទើរច្រឡំថាគាត់ជាកូនកូរ៉េខាងត្បូង។
កញ្ញា djtonhorm ផុសរូបកូនប្រុសចូលក្នុងអ៊ិនស្តាក្រាមទាំងមានមោទនភាពច្រើនសន្លឹកណាស់ នាងផុសព្រោះនាងចង់ចងចាំការីកលូតលាស់ និងបង្ហាញភាពស្រស់សង្ហាររបស់កូនប្រុសអោយគ្រប់គ្នាបានឃើញ។ ធ្វើអោយអ៊ុំៗអ៊ីៗនៅក្នុងវិស័យសិល្ប:ទាំងអស់ រួមជាមួយហ្វែននិងអ្នកតាមដានទាំងអស់លង់ស្រលាញ់កូនប្រុសដែលនាងចិញ្ចឹមដោយកំលាំងញើសឈាមយ៉ាងសន្ធឹកសន្ធាប់ នរណាៗក៏និយាយថាអូន ប៉ុកប៉ងធំទៅធ្វើជាតារាកូរ៉េបាន។
អត្ថបទដោយ សា






