ស្មានតែតួឯកប្រុសស្រករក្រោយមកពីណា ការពិតជាតារាសម្ដែងជើងចាស់តែងតែជាតួកំប្លុកកំប្លែងក្នុងរឿងលោក Benjapol Cheuyaroon សោះ បាត់មុខមួយរយះត្រលប់មកវិញជាមួយមុខមាត់រូបសម្រស់ថ្មីក្មេងវ័យលើសដើមថែមសង្ហារប្លែកជាមួយនឹងច្រមុះថ្មី។
ដោយតារាប្រុសលោក Benjapol Cheuyaroon ត្រូវបានអ្នកគាំទ្រស្គាល់មកជាច្រើនឆ្នាំផងដែរជាមួយនឹងទេពកោសល្យការសម្ដែងនិងច្រៀងចម្រៀងរបស់លោក រូបនាងធ្លាប់បានបង្ហាញមុខក្នុងរឿងភាគថៃជាច្រើនរឿង។ សម្រាប់តែពេលនេះតារាប្រុសដែលមានវ័យ៥១ឆ្នាំហើយរូបនេះ ក៏បាននឹកចង់ក្មេងវ័យសង្ហារលើសមុន ក៏សម្រេចចិត្តទៅដល់កូរ៉េខាងត្បូងកែមុខមាត់ថ្មីកាត់ស្លាបច្រមុះឲតូចជាងមុន លទ្ធផលបានសម្រេចក្មេងវ័យសង្ហារដូចដែលរូបលោកប្រាថ្នាមែន។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ