ជីវិតhappy តារាសម្ដែងភេទទី៣សម្រស់មិនចាញ់ស្រីពិតៗនាង Poyd Treechada ព្រមបង្ហាញមុខគូស្នេហ៍ ប្រាប់ថាកំពុងមានស្នេហាមួយដ៏ល្អចេះយល់ចិត្តគ្នា មិនចង់បានអ្វីទៀតទេជីវិតមានក្ដីសុខបំផុតទាំងកាងារនិងស្នេហា។
ដោយបុរសជាគូស្នេហ៍របស់ Poyd មិនមែនជាអ្នកក្នុងរង្វង់សិល្បៈជាមួយគ្នានោះទេ តែជាអ្នកជំនួញដែលជោគជ័យក្នុងកាងារនិងបានសាងសង់ផ្ទះធំស្កឹមស្កៃរួចហើយ។ តារាសម្ដែងភេទទី៣នាង Poyd Treechada មិនមែនមានតែរូបសម្រស់ស្រស់ស្អាតមិនចាញ់ស្រីនោះឡើយ តែចំណែករឿងការសិក្សាវិញរូបនាងក៏មិនដែលចោលនោះដែរបន្ដការសិក្សារពីថ្នាក់បរិញ្ញារហូតដល់អនុបណ្ឌិត ថែមជីវិតកាងារក៏ទៅមុខយ៉ាងរលូនជាតារាមានការនិយមទាំងក្នុងស្រុកនិងក្រៅស្រុក មានសម្ដែងក្នុងភាពយន្ដចិនផងដែរ។ ក្រោយពី Poyd បានបង្ហោះរូបគូជាមួយគូស្នេហ៍ក្នុងបណ្ដាញសង្គមភ្លាម មានអ្នកគាំទ្រជាច្រើននិងមិត្តភក្ដិជាច្រើនបានមកចូល Comment ជូនពរនិងចំអន់លេងថាមានស្នេហាកុំភ្លេចមិត្ដ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ