មហាជនភ្លេចដ្រាម៉ាក្បត់ស្នេហារបស់ patriciagood ព្រោះរឿងថ្មីដ៏កក្រើកទាំងពីររបស់នាង!

គ្រប់គ្នាប្រហែលនៅមិនទាន់ភ្លេចទេថាតារាស្រី patriciagood ធ្លាប់សាងរឿងរ៉ាវដ្រាម៉ាដ៏គួរអោយខឹងចិត្តមួយ ពត៌មានចេញថានាងលួចលាក់មានស្នេហាជាមួយហាយសូ Note ខណ:ពេលនៅមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស peach_pachara ហើយព្យាយាមឆ្លើយសំណួរអ្នកពត៌មានថាខ្លួនមិនមែន តែក៏លាក់មិនជិត។

បន្ទាប់ពីមានរឿងអាស្រូវនេះកើតមានឡើង patriciagood ត្រូវបានគេផ្អាកការងារសិល្ប:រាប់ឆ្នាំ ហើយទើបតែបានត្រឡប់មកវិញក្នុងឆ្នាំ ២០២២ នេះទេ។ តារាស្រីរូបនេះត្រឡប់មកវិញក្នុងមានជាតួឯកស្រីរបស់រឿងដល់ទៅពីរជាប់ៗគ្នា ដែលរឿងទី១សម្តែងរួមជាមួយលោក great_rider10 ចប់ទៅយ៉ាងស្រស់បំព្រង។

After Footer (Active) - damrei Mr1 Zone2

ចំណែករឿងទី២របស់នាងកំពុងទទួលបានការគាំទ្រយ៉ាងមហាសាលពីសំណាក់ប្រជាជនថៃ និងហ្វែនៗនៅក្រៅប្រទេសពីព្រោះសមត្ថភាពក៏ដូចជាតួឯកប្រុសដែលនាងបានសម្តែងជាមួយ។ គូរបស់ patriciagood-pon_nawasch សមគ្នាខ្លាំង ពួកគេសម្តែងអស់ពីសមត្ថភាពរហូតមហាជនចាប់ផ្តើមត្រឡប់មកគាំទ្រតារាស្រិម្តងទៀត ហើយព្រមបំភ្លេចរឿងអាស្រូវនៃអតិតកាលរបស់នាងទាំងអស់។

អត្ថបទដោយ សា