ស្ងាត់ៗតែស្វីតមានក្ដីសុខ! យូរៗទើបឃើញរូបគូម្ដង តួឯកស្រីនាង Marie Broenner ព្រមបង្ហោះរូបគូជាមួយស្នេហាថ្មី ជូនពរថ្ងៃកំណើតគូស្នេហ៍ អ្នកគាំទ្រចាប់អារម្មណ៍ស្នេហាលើកនេះរបស់នាងខុសពីលើកមុនៗ។
ដោយតួឯកស្រីនាង Marie Broenner ជាតួឯកស្រីវ័យក្មេងស្រស់ស្អាតស៊ិចស៊ីល្បីឈ្មោះមួយរូបផងដែរក្នុងសិល្បៈថៃ រូបនាងក៏ធ្លាប់មានពត៌មានចំណងស្នេហាជាច្រើនលើកផងដែរទាំងជាមួយតារាក្នុងសិល្បៈដូចគ្នានិងជាមួយបុរសហៃសូ តែក៏បានបែកបាក់ចែកផ្លូវគ្នាវិញជាច្រើនដង។ កន្លងមកពេលមានចំណងស្នេហារូបនាងក៏មិនដែលលាក់បាំងភ្នែកមហាជននោះដែរ តែងប្រាប់ការពិតនិងមានបង្ហោះរូបគូស្វីតៗជាញឹកញាប់ទៀតផង ប្លែកតែលើកនេះរូបនាងកំពុងតែមានចំណងស្នេហាថ្មីហើយតែមិនសូវមានរូបគូបង្ហោះដូចមុនសោះ។ ហើយថ្មីៗនេះទើបមានរូបគូមួយមកបង្ហោះជារូបជូនពរថ្ងៃកំណើតឲគូស្នេហ៍ ថតបែរខ្នងជាមួយទេសភាពយ៉ាងស្រស់ស្អាតលើភ្នំមើលទៅស្ងប់ស្ងាត់ពេញដោយក្ដីសុខ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ