ស្នេហាត្រីកោណហើយពេលនេះ! Jackie-Great ស្ងាត់មួយរយៈពេលនេះចាប់ដៃគ្នាធ្វើរឿងកម្មវិធីមួយនេះសង្ស័យតែជោគជ័យហើយមើលទៅ! មានរូបភាព
ជាតារាមួយគូរទៀតដែលប្រិយមិត្តជួយចូកជួយចែវចង់អោយក្លាយជាគូរស្នេហ៍ពិតៗ សម្រាប់តួឯកប្រុសស្រី Jackie Shakeline និង Great Warintorn ទោះពីជាខាងប្រុសមានពាក្យចរចាមរាមជាមួយតារាស្រីមួយដួងទៀត Kao Suphatsara តែខាង Jackie ក៏នៅមានសង្ឃឹមថាខ្លួនឯងមានភាគរយ រហូតដល់ហ្វេនៗពេញចិត្តនឹងភាពតស៊ូរបស់នាង ព្រមទាំងផ្ញើរកំលាំងអោយជាច្រើនទៀត
ហើយជាក់ស្ដែងនៅថ្ងៃទី 12 មិថុនា 2022 Jackie Shakeline បានបើកកម្មវិធីថ្មីមួយ (Hev Krak Sea) ប៉ុស្ដិ៍ 3Plus ដើរតួនាទីជាពិធីករសម្ភាសន៍ដូចកម្មវិធី (Hon Krak Sea) របស់លោក Num Kanchai ប្រធានបទដំបូងរបស់កម្មវិធីថ្មីមួយនេះមានភ្ញៀវអញ្ជើញជាលោក Great Warintorn រឿងនេះធ្វើអោយប្រិយមិត្តអ្នកបណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង គ្រាន់តែផុសមិនទាន់បានប៉ុន្មាននាទីផង ក៏ទទួលបានការគាំទ្រជាច្រើន
សម្រាប់សំនួរដំបូងក្នុងកម្មវិធី Jackie បានបាញ់សំនួរចំៗដាក់ Great ថា “ជាមួយ Kao ទៅដល់ណាហើយ” ធ្វើអោយកំលោះ Great មានប្រតិកម្មរឌិបរឌុបដាច់ៗអាក់ៗ ដល់ថ្នាក់លាន់មាត់ “អុយ!!” ឮៗៗ
ហើយនៅក្នុងកម្មវិធីមានការខលទៅ Kao Suphatsara ប្រាប់ថាជាការប្រឈមមុខដាក់គ្នាស្នេហាត្រីកោណ ហើយនៅពេលដែល Jackie អោយកំលោះ Great ខ្សឹមប្រាប់ចំលើយ ធ្វើអោយអ្នកគាំទ្រឃើញហើយញញឹមពេញចិត្តពេញប្រទេសតែម្ដងចា
អត្ថបទដោយ : នីត្តា















