ម៉ាអែម!​ កូនស្រីតារាកំប្លែងលោកMum Jokmok តូចចិត្តតាំងពីតូចគេថាអាក្រក់ ពេលនេះកែស្អាតជាងអ្នកថាទៀត….

ថាឲមិនបានទៀតទេ! កូនស្រីរបស់តារាសម្ដែងនិងជាតារាកំប្លែងក្នុងរឿងភាគថៃល្បីៗលោក Mum Jokmok បង្ហាញប្រាប់ពីអារម្មណ៍ពិតកាលពីនៅតូចធ្លាប់តូចចិត្ត ធ្លាប់ខូចចិត្តព្រោះតែពាក្យសំដីគេរិះគន់មកលើមុខមាត់និងរូបរាងរបស់នាង ពេលនេះស្អាតប្លែកក្មេងជាងវ័យជាងអ្នកថាឲទៀត។

ដោយកូនស្រីរបស់លោក Mum Jokmok រូបនេះមានឈ្មោះថា Em Bussarakam សព្វថ្ងៃមានអាយុរ៣៦ឆ្នាំហើយ និយាយពីជីវិតកាលវ័យកុមារ នាងបានដឹងផងដែរថាជាកូនស្រីតារាកំប្លែងថែមមានមុខមាត់ស្រដៀងឪពុកខ្លាំងទៀតនោះ រូបនាងតែងតែត្រូវបានមិត្តរួមថ្នាក់ សើចចំអក ខ្លះក៏បង្អាប់ខ្លះថែមទាំងហៅនាងជាឈ្មោះឪពុកនាងវិញថែមទៀតផង។ ពេលនោះតូចចិត្តដែរ តែនាងមិនបានយកការខូចចិត្តមកបោះបង់ចោលការសិក្សានោះទេ តែយកវាជាកម្លាំងចិត្តក្នុងការខិតខំរៀនវិញ រហូតមកដល់ពេលនេះក៏បានបញ្ចប់ការសិក្សារនិងបើកអាជីវកម្មផ្ទាល់ខ្លួនបានហើយ។ ហើយសម្រស់មុខមាត់វិញនាងក៏បានកែប្រែតាមលទ្ធភាពនិងតាមសម័យកាលផងដែរ  កែខ្លះៗសម្រកគីឡូខ្លះមិនបានកែឲខុសពីទម្រង់មុខមាត់ដើមនោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ