ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងល្បីឈ្មោះដែលមានងារជាឧកញ៉ា ព្រាប សុវត្ថិ និងលោក ខាន់ ជេមស៍ ដែលបច្ចុប្បន្ននេះអ្នកទាំងពីរតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាក្នុងសកម្មភាពសិល្បៈ ឬក៏អាជីវកម្មផ្ទាល់ខ្លួននោះទេ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញវីដេអូអ្នកទាំងពីរបានបកស្រាយចម្រៀងរួមគ្នា ស្ដាប់ទៅពិតជាពិរោះរណ្ដំ ធ្វើឲ្យទស្សនិកជនចំហរមាត់ស្ដាប់គ្រប់គ្នាតែម្ដង ព្រោះកម្រឃើញអ្នកទាំងពីរបកស្រាយចម្រៀងរួមគ្នាបែបនេះណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរពីមិត្តភក្ដិអ្នកទាំងពីរ ទោះបីនៅទ្រនុំផ្សេងគ្នាក៏ពិតមែន តែការទំនាក់ទំនងល្អនិងគ្នាប្រៀបដូចជាបងប្អូនអញ្ចឹង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី