ជាការពិតណាស់ក្រោយពេលដែលកំពូលតារាថៃស្រីល្បីឈ្មោះ Chompoo Araya សម្រាកបានកូនស្រីម្នាក់បន្ទាប់ពីកូនភ្លោះប្រុសខ្លួនមក ជីវិតគ្រួសារនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ពិសេសនោះគឺកាន់តែទទួលបានការស្រលាញ់និងថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំងថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះមហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ខណៈពេលដែលនាងបានទម្លាយអាថ៍កំបាំង និងរឿងរ៉ាវដ៏រំជួលចិត្ត នៅពីក្រោយការទទួលបានកូនស្រីពៅរបស់ខ្លួន ដោយក្នុងនោះនាងបានរៀបរាប់ថា៖
«សម្រាប់ ២ ឆ្នាំកន្លងមក នាងបានប្រើវិធីសាស្រ្តដើម្បីឱ្យមានកូនស្រីរហូតដល់ទៅ ៤ ដង មិនថាវិធីសាស្រ្តបុរាណ បែបវិទ្យាសាស្រ្ត ការធ្វើបុណ្យ ធ្វើគ្រប់យ៉ាងមិនថាតាមជំនឿក៏ដោយ រហូតមានពេលខ្លះនាង អស់សង្ឃឹមទាំងទឹកភ្នែកថែមទៀតផង តែទោះជាយ៉ាងណា ពេលនោះនាងក៏ដាស់ខ្លួនឯងថា នាងត្រូវតែប្រឹងប្រែងបន្ត ធ្វើវាឱ្យអស់ពីសមត្ថភាព ប្រសិនបើនៅតែមិនមានទៀតយើងមិនចាំបាច់ខូចចិត្តឡើយ ព្រោះយើងបានធ្វើវាអស់សមត្ថភាពហើយ តែក្រោយពេលនាងក៏ទទួលបានជោគជ័យធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងមិននឹកស្មានថាទម្រាំមានកូនស្រីក្រោយនេះ Chompoo ត្រូវឆ្លងកាត់ឧបសគ្គច្រើនបែបនេះនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី