ឆ្លងកាត់បញ្ហាសប់គ្រប់បែបយ៉ាងតាំងពីដើមឆ្នាំ សម្រាប់តួឯកស្រី “Ice-Preechaya Phongthananikorn” បន្ទាប់ពីជួបឧប្បត្តិហេតុបាក់កជើងកណ្តាលការថតរឿង “Sue Sanaeha Kraithong-Chalawan” របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ថ្មីៗនេះនាងធ្លាក់ខ្លួនឈឺដោយសារឈាមមានជាតិអាស៊ីត បូករួមទាំងការឆ្លងមេរោគពោះវៀន ទាល់តែបានទៅព្យាបាលនៅមន្ទីរពេទ្យម្ដងទៀត។
លើសពីនេះ នាងមិនអាចញ៉ាំអ្វីបានទេ ស្រក់គីឡូរហូតដល់ថ្នាក់ស្គមខ្លាំង។ នាងក៏បានបង្ហោះ Caption នៅលើ Instagram ផ្ទាល់ខ្លួនថា “កាត់ចោលបញ្ហាជីវិតនិងការងាររបស់ខ្លួន”។
ថ្មីៗនេះ Ice មានសុខភាពល្អជាងមុន ត្រៀមវិលត្រឡប់ចូលរួមថតរឿង« Sue Sanaeha Kraithong-Chalawan » ដោយ Ice បើកចិត្តថា មនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរូបនាង ហើយក៏សូមអាប់ដេតអ្វីដែលបានកើតឡើងថា “ហេតុអ្វីដែលនាងត្រូវទៅពេទ្យ? រោគសញ្ញាដំបូងមិនដឹងថាវាបណ្តាលមកពីអ្វី ដោយសារតែងតែក្អួត មិនអាចញ៉ាំអ្វីបានទេ។ ដូច្នេះនាងសម្រេចចិត្តទៅជួបគ្រូពេទ្យហើយមិនស្មានថាធ្ងន់ធ្ងររហូតដល់ត្រូវទ្រទ្រង់សារពាង្គកាយដោយទឹកសរ៉ូមប៉ុណ្ណោះ។
After Footer (Active) - damrei Mr1 Zone2
Eriya





