បាត់មុខតែមួយរយៈខ្លីសោះ Taew Nataporn ត្រលប់មកវិញសល់រាងតូចដូចកូនក្មេងឡើងហ្វេនៗសង្ស័យថានាងមានប្រើ….ក្រៅពីការហាត់ប្រាណ! មានវីដេអូ

Taew Nataporn បង្ហាញខ្លួនក្នុងស្ទាយសម្លៀកបំពាក់ cute ៗដូចកូនក្មេង អាវដៃវែងជិត ខោជើងខ្លី សាមញ្ញៗគួអោយស្រលាញ់ ប៉ុន្ដែគ្រប់គ្នាលួចចាប់អារម្មណ៍ទៅលើជើងតូចៗរបស់នាងទៅវិញ

ប្រសិនបើជ្រើសរើសឈ្មោះតារាស្រីសុខភាពល្អនិងស្រលាញ់ការហាត់ប្រាណច្បាស់ណាស់ថាមានឈ្មោះរបស់ Taew Nataporn ព្រោះក្រៅពីការធ្វើការធ្ងន់ហើយ នៅឃើញថារាល់ព្រឹករាល់ថ្ងៃដែលមានពេលវេលាទំនេរតិចតីចនាងនិងបែងចែកពេលវេលាហាត់ប្រាណយ៉ាងម៉ត់ចត់ រហូតដល់គ្រប់គ្នាលើកនាងអោយក្លាយជាគ្រូជាអាយដលក្នុងចិត្តផ្នែកខាងហាត់ប្រាណ

After Footer (Active) - damrei Mr1 Zone2

ព្រោះការហាត់ប្រាណជាប្រចាំធ្វើអោយ Taew ទទួលបានរូបរាងជាទីពេញចិត្តនិងជាក្ដីប្រាថ្នារបស់នារីជាច្រើននាក់ទៀត មានរាងស្អាតស្លៀកពាក់អ្វីក៏សម ព្រមទាំងមានសុខភាពល្អទៀត  ប៉ុន្ដែពេលខ្លះក៏ធ្វើអោយគ្រប់គ្នាគិតថាស្គមពេកក៏មាន ដូចជារូបភាពជាក់ស្ដែងដែរ Taew បានផុសនៅក្នុង IG ខណៈសកម្មភាពសាមញ្ញៗជាមួយអាវដៃវែងនិងខោជើងខ្លី ជាស្ទាយ cute ដូចកូនក្មេងនិងគួអោយស្រលាញ់ព្រមទាំងមើលទៅស្រស់ស្រាយខ្លាំងណាស់ ប៉ុន្ដែក្នុងរូបថតនេះហ្វេនៗឃើញថាជើងនាងតូចខ្លាំងណាស់ ហើយក៏មានអ្នកមកខមិនថា តើនាងស្គមខ្លាំងពេកទេដឹង

ចំពោះរឿងស្គមពេកឬមិនពេកនេះ នាងបានប្រាប់ថាគឺឡូគឺនៅថេរដូចដើម ហើយសុខភាពក៏ល្អដូចដើមដែរ

អត្ថបទដោយ : នីត្តា