នៅតែគ្របដណ្ដប់លើចំណាត់ថ្នាក់រឿងភាគក្រោយព័ត៌មាន សុក្រ-សៅរ៍-អាទិត្យ សម្រាប់រឿង Pang Sanaeha (The Lost Soul)សម្តែងដោយ Ko Wasin និង Pinkploy Paphawadee តារាដែលកំពុងរះរបស់ប៉ុស្តិ៍លេខ៧។ រឿងនេះដែរទទួលបានការពេញចិត្តជាខ្លាំងពីសំណាក់ទស្សនិកជន។ ជាមួយគ្នានេះដែរ រឿងភាគបែបអភិនិហា រ៉ូមែនទិច មួយនេះក៏ជិតមកដល់ទីបញ្ចប់់ផងដែរ។
គេក៏បានធ្វើការវិភាគអត្រាទស្សនាសម្រាប់រឿងមួយនេះ ហើយគេឃើញថាភាគដែលមានអត្រាខ្ពស់បំផុតនោះគឺប៉ុន្មានភាគចុងក្រោយដែលចាក់ផ្សាយ ថ្ងៃទី ១០-១១-១២ ខែមិថុនា។ ថ្ងៃទី 10 ខែមិថុនាទទួលបាន 4.8 ថ្ងៃទី 11 ខែមិថុនា ទទួលបាន 4.3 ថ្ងៃទី 12 ខែមិថុនា ទទួលបាន 4.6។
After Footer (Active) - damrei Mr1 Zone2
Eriya



