កាលពីថ្ងៃទី 12 ខែមិថុនា លោក Mark Prin បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ TV Gold Awards លើកទី 36 និងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ ពេលនេះគាត់នឹកនាងច្រើនជាងកាលនៅជាសង្សារទៅទៀត។ មុនពេលនាងធ្វើដំណើរទៅក្រៅប្រទេស ពួកគេបានចំណាយពេលនៅជាមួយគ្នាពេញមួយថ្ងៃ។ បន្ទាប់ពីការសុំរៀបការ ពួកគេសន្យាថានឹងពាក់ចិញ្ចៀនគូស្នេហ៍នៅលើម្រាមដៃឆ្វេងរបស់ពួកគេគ្រប់ពេលតែលោកមិនពាក់វាពេលថតរឿងទេ។
Mark Prin សារភាពថាមិនធ្លាប់ពាក់ចិញ្ចៀនគ្រប់ពេលទេ ប៉ុន្តែព្យាយាមធ្វើវា។ កំពូលតារាសម្ដែងរូបនេះបន្តថា Kimmy Kimberley តែងតែពាក់ចិញ្ចៀន។ លោកបន្ថែមថា ពិធីរៀបការរបស់លោកនឹងត្រូវប្រារព្ធនៅចុងឆ្នាំ២០២៣។
After Footer (Active) - damrei Mr1 Zone2
Eriya





