កាន់តែជិតដល់ថ្ងៃពិសេស ឧរ៉ាជាកូនក្រមុំរបស់ Ladiiprang កាន់តែសម្តែងរិទ្ធ!! រឿងអាពារហ៍ពិពារហ៍មួយជីវិតមានម្តងសុំលេងអោយអស់ដៃហើយ!

ជាគូស្នេហ៍តារាមួយគូទៀតដែលត្រៀមខ្លួនធ្វើជាកូនកំលោះកូនក្រមុំនៅក្នុងកម្មវិធីអាពារហ៍ដែលមហោលាឬក សម្រាប់គូរបស់តារាសម្តែងស្រី ladiiprang ជាមួយកំលោះរ៉ែបភើ Twopee ដែលបានសុំគ្នារៀបកានៅស្រុកក្រៅយ៉ាងរ៉ូមែនទិក។ ចុងក្រោយនេះគ្រប់គ្នាទាយថាពួកគេអាចនឹងប្រកាសថ្ងៃរៀបការក្នុងពេលឆាប់ៗពីព្រោះផ្ទះសម្រាប់គូស្វាមីភរិយាថ្មីថ្មោងបានសាងសង់រួចរាល់ចាស្ថាពរហើយ។

After Footer (Active) - damrei Mr1 Zone2

ងាកមកមើលសម្រស់របស់អនាគតកូនក្រមុំវិញគឺថា Glow ខ្លាំងស្រាស់ស្រាយមានពន្លឺ និងមានឧរ៉ាជាកូនក្រមុំពេញ ១០០% តែម្តងនាពេលនេះ។ កញ្ញា ladiiprang បានមើលថែរក្សា ក៏ដូចជាទៅបន្ថែមភាពស្រស់ស្អាតអោយខ្លួនឯងបានយ៉ាងប្រពៃ គ្មានចំនុចណាដែលគ្រប់គ្នាអាចរិះគន់បាន នាងត្រៀមខ្លួនរួចរាស់ហើយសម្រាប់ថ្ងៃពិសេសដែលកំពុងខិតជិតមកដល់។

បច្ចុប្បន្នអ្នកគាំទ្ររបស់តារាទាំងពីររូបកំពុងរងចាំអ៊ុតថាំស្តាប់ខែថ្ងៃដ៏មានសុភមង្គលនោះ ពួកគេរងចាំទាំងជឿជាក់យ៉ាងមុតមាំថា ladiiprang មិនរៀបចំបែបសាមញ្ញៗនោះឡើយ សម្រាប់នាងមួយជីវិតមានតែម្តងសុំលេងម៉ាអស់ដៃហើយ។

អត្ថបទដោយ សា