មិនដូចត្រង់ណាយកប៊ិចមកគូសប្រាប់បាន!! Abigail មិនកាត់តាមម៉ាក់ មិនកាត់តាមប៉ា តែកាត់តាមតុក្កតា Monchhichi!

កន្លងមកដោយសានៅក្មេងពេកបែកចែកមិនទាន់ដាច់ថាអូន Abigail កូនស្រីទីបីរបស់ ស៊ុបផើស្តា chomismaterialgirl និងស្វាមី លោក Nott មុខកាត់តាមខាងណាអោយពិតប្រាកដ។ ប៉ុន្តែថ្មីៗនេះអ្នកគាំទ្រ ពូ មីង បងប្អូនទាំងអស់អាចសម្រេចចិត្តបានហើយក្រោយបានឃើញផុសរបស់តារាស្រីនៅក្នុងអ៊ិនស្តាក្រាម។

អ្នកនាង chomismaterialgirl បានផុសរូបកូនស្រីអង្គុយក្បែរតុក្កតា Monchhichi ព្រមជាមួយ Caption សសេរថា “មិនដូចត្រង់ណាយកប៊ិចមកគូសប្រាប់បាន!” នាងសសេរបែបនេះពីព្រោះកូនស្រីរបស់នាងមានទាំងមុខមាត់ដូច ទាំងមានសក់ដូចតុក្កតានោះខ្លាំងមែនទែន។

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីនាងបានផុសនរណាៗក៏យល់ស្របដែលថា អូន Abigail ស្អាតដូចតុក្កតា ស្អាតប្លែកខុសម៉ាក់ខុសប៉ាធំឡើងដឹងតែក្លាយជាតារាមុខដូចកូនកាត់ដែលល្បីល្បាញខ្លាំងដូចម៉ាក់ម៉ាក់ជាក់ជាមិនខាន។ ចំណែកហ្វែនៗរបស់តារាស្រីក៏ដូចជាក្រុមគ្រួសាររបស់គេទាំងមូលវិញបាននាំគ្នាចូលចុច like ខមមិនប្រាប់ថាស្រលាញ់ Abigail គ្រប់គ្នា។

អត្ថបទដោយ សា