ដូចគេចាស់ឆ្នាំងណាគម្របហ្នឹង! Grand ពាក់អាវមួយឈុតនេះបង្អួតភាពស៊ិចស៊ីឡើងហ្វេនៗលែងមើលមុខ ហើយសុខៗមានអ្នកមិនសុខចិត្តសុំខ្ចីយកមកពាក់ដែរតែ…..! មានវីដេអូ

ភាពស៊ិចស៊ីមិនដែលថយចុះបន្ទិចណាទាល់តែសោះសម្រាប់តារាសម្រៀងស្រី Grand-Kornpassorn ព្រោះមិនថានាងជ្រើសរើសអ្វីមកស្លៀកទេ ក៏ធ្វើអោយក្លាយទៅជាទីពេញនិយមរបស់ហ្វេនៗទាំងអស់

ហើយជាក់ស្ដែង Grand មិនបានធ្វើអោយអ្នកគ្រប់គ្នាខកចិត្តចំពោះនាងនោះទេ សាម៉ីខ្លួនបានជ្រើសរើសយកអាវខាវប៊ូយដៃវែងមកពាក់ ប៉ុន្ដែរឿងនេះបែរជាធ្វើអោយអ្នកមើលស្ទើរតែភ្លេចសម្លឹងមើលមុខរបស់នាងទៅហើយ ព្រោះតែអាវនៅលើខ្លួននាងនឹងវែងតែដៃទេ ចំណែកឯខ្លួនវិញវាលធំល្វើងល្វើយតែម្ដង បង្ហាញអោយឃើញសាច់ដងខ្លួនដ៏សខ្ចីម៉ត់រលោងចាំងភ្នែក មួយវិញទៀតផ្នែកខាងមុខមានតែក្រប៉ៅអាវទេដែលបាំងដើមទ្រូង រោលរាលនឹងដុតចិត្តអ្នកគាំទ្រគ្មានចន្លោះម្នាក់ទាល់តែសោះហើយ

After Footer (Active) - damrei Mr1 Zone2

ក្រោយមកទៀតរឹតតែពិសេសនិងគួអោយអស់សំណើចទ្វេឡើងទៀតនៅពេលកំលោះ Denkhun Ngamnet មិនបានទើសទាល់អ្វីចំពោះភាពស៊ិចស៊ីរបស់ Grand អ្វីទាំងអស់ ប៉ុន្ដែលោកមិនព្រមចាញ់ទេសុំខ្ចីអាវសង្សាមកពាក់បង្អួតសាច់ដុំកង់ៗវិញ ចាំមើលនរណាអេមជាងនរណា

អត្ថបទដោយ : នីត្តា