Taew Nataporn ចេញមុខប្រឆាំងចំពោះការរិះគន់លើរូបនាងរឿងរូបរាង….ឆ្នាំ 2022 គេលែង Bully គ្នាទៀតហើយ! មានរូបភាព

ជាតារាសម្ដែងជួរមុខក្នុងវិស័យសិល្បៈប្រទេសថៃ ដែលឈ្លក់វង្វេងក្នុងការហាត់ប្រាណបំផុត សម្រាប់តួ​ឯកស្រីយ៉ាង Taew Nataporn ព្រោះតែមានពេលវេលាទំនេរនាងដឹងតែឆ្លៀតហាត់ប្រាណជានិច្ច ស្រាលាញ់រូបរាងស្រលាញ់សុខភាពមិនចាញ់នរណាទាំងអស់

តែថ្មីៗនេះដូចជាកើតមានការរិះគន់សារជាថ្មីម្ដងទៀត នៅពេល Taew បានផុសរូបភាពរបស់ខ្លួនហើយត្រូវបានគ្រប់គ្នាចាប់អារម្មណ៍លើជើងតូចៗរបស់នាងព្រមទាំងខមិនប្រាប់ថានាងស្គមជ្រុលពេកហើយ

After Footer (Active) - damrei Mr1 Zone2

រឿងនេះសាម៉ីខ្លួនបានរកពេលល្អមកផុសរូបភាពក្នុង IG story មានទាំងសរសេរជាពាក្យខ្លីៗថា​ “ខឹងហើយណា នៅរិះគន់គ្នាកើតទៀត” ក្រោយពីមកទៀតក៏បានផុសរូបនិងមានប្រយោគអមជាមួយទៀតថា “ឈប់ខឹងណា មកត្រូវគ្នាវិញល្អជាង 2022 គេលែងរិះគន់ទៀតហើយ ធំៗអស់ហើយ ស៊ូៗណាមិត្តភ័ក្ដ”

អត្ថបទដោយ : នីត្តា