ប្ដីប្រពន្ធមួយគូរនេះជះលុយដាក់គ្នា! Dew Arisara ទិញកាដូដ៏មានតម្លៃជូនស្វាមីលោក Sebastian ក្នុងថ្ងៃខួបកំណើតឃើញហើយលាន់មាត់គ្រប់គ្នា! មានរូបភាព
គ្រាន់តែមានកូនភ្លាមស្នេហាកាន់តែផ្អែមល្ហែមឡើង សម្រាប់គូរស្នេហតារាស្រី Dew Arisara ជាមួយស្វាមីអ្នកមាន Sebastian Lee ដោយមួយរយៈធំនេះមានដំណើរកំសាន្ដជាមួយគ្នារហូត ហើយជាក់ស្ដែងក៏បានឃើញរូបភាពគូរជាច្រើននៅលើបណ្ដាញសង្គម Dew- Sebastian ជាមួយគ្រួសារនាំគ្នាទៅដើរលេងនៅភ្នំ ព្រមជាមួយឱកាសពិសេសថ្ងៃកំណើតរបស់អ្នកទាំងពីរ
ហើយក្រៅពីបានឃើញ Dew ផុសជូនពរថ្ងៃកំណើតរបស់ស្វាមីយ៉ាងផ្អែមល្ហែមក្នុងបណ្ដាញសង្គមហើយ ក៏នៅបានឃើញសកម្មភាពដ៏គួអោយស្រលាញ់ ក្នុងការជប់លៀងឆ្លងខួបកំណើតលោក Sebastian យ៉ាងកក់ក្ដៅនិងសាមញ្ញបែបងាយៗ ផ្លុំទាននំខេកច្រៀងចម្រៀងខួបកំណើតជាមួយគ្នា
ក្រោយមកក៏ surprise របស់ពិសេសពីភរិយារូបស្រស់យ៉ាង Dew ដោយមានកាដូជានាឡិកាម៉ាកល្បីនិងមានតម្លៃថ្លៃជូន ហើយរូបភាពដ៏គួអោយស្រលាញ់មានក្នុង IG story មួយគូរនេះពូកែខាងជះលុយដាក់គ្នាមែន ចាំមើលថាតើថ្ងៃកំណើតរបស់ Dew តើស្វាមីនិងជូនអ្វីវិញ តែទោះជាយ៉ាងណារបស់ថ្ងៃមែនពិតតែក៏មិនអាចស្មើរក្ដីស្រលាញ់ដែលអ្នកទាំងពីរមានចំពោះគ្នាដែរចា
អត្ថបទដោយ : នីត្តា























