គូនេះស្អាតណាស់! តារាស្រីKimberly and Jisoo ជួបគ្នាទៀតហើយ ម្ដងនេះពាក់ឈុតស្រដៀងគ្នា….

ស្រស់ស្អាតមិនឲចាញ់គ្នាតែម្ដង! តារាស្រីកំពូលសម្រស់ពីររូបគឺតួឯកស្រីថៃនាង Kimberley Anne Woltemas និងអាយដលស្រីកូរ៉េខាងត្បូង  Kim Ji-soo បានជួបគ្នាម្ដងទៀតហើយ លើកនេះថតរូបគូមកស៊ីគ្នាណាស់ ព្រោះពាក់ឈុតស្រដៀងគ្នាជាមួយរ៉ូបពណ៌ខ្មៅបង្ហាញគ្រឿងអលង្ការភ្លឺចែងចាំង។

ដោយតារាស្រីទាំងពីរដួងត្រូវបានម្ចាស់ប្រេន Cartier អញ្ជើញយ៉ាងពិសេសដើម្បីមកចូលរួមកម្មវិធីតាំងបង្ហាញគ្រឿងអលង្ការថ្មីៗរបស់ម៉ាក Cartier។ មិនឲម្ចាស់កម្មវិធីខកបំណងការបង្ហាញខ្លួនរបស់តារាស្រីទាំងពីររូប បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនិងអ្នកសារពត៌មាន។

After Footer (Active) - damrei Mr1 Zone2

Kimberly

Jisoo

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ