ចូលរួមរំលែកទុក្ខផង! ឪពុករបស់តារាស្រី មាន សូនីតា បានទទួលមរណភាពហើយ!

មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយយ៉ាងខ្លាំង ដោយនៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២នេះ តារាសម្ដែងស្រីរូបស្រស់កញ្ញា មាន សូនីតា បានជួបទុក្ខធំដោយពេលនេះឪពុកបង្កើតរបស់នាងបានទទួលមរណៈភាពហើយ។

នេះយើងយោងតាមគណនីហ្វេសប៊ុករបស់នាងបានប្ដូរប្រូហ្វាល់រូបកាន់ទុក្ខ និងថែមទាំងភ្ជាប់ជាមួយសារយ៉ាងខ្លីមួយឃ្លារថា៖ «យ៉ាងណាក៏ជាលោកឪពុក សូមពុកទៅឱ្យបានសុខ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងអ្នកសិល្បៈជាច្រើនពិតជាសោកស្ដាយ ព្រមទាំងនាំគ្នាចូលរួមរំលែកទុក្ខចំពោះតារាស្រីរូបនេះ និងក្រុមគ្រួសារនាងបន្ដបន្ទាប់ផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី